រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៦៩៩នាក់ទៀត- ជាសះស្បើយ​៧៥៩នាក់ និងស្លាប់​១៦នាក់!

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៩៩នាក់ទៀត- ជាសះស្បើយ ៧៥៩នាក់ និងស្លាប់ ១៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៨៦នាក់ និងអ្នកដំណើរពីបរទេស ១១៣នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៤៦,០៦៥នាក់- អ្នកជាសះស្បើយ ៤០,៧៦៩នាក់ និង អ្នកស្លាប់ ៥០៩នាក់៕

អត្ថបទដែលជាប់ទាក់ទង