ការចាក់វ៉ាក់សាំង ជូន​ពលរដ្ឋ រស់នៅ​​រាជធានីភ្នំពេញ នឹងបិទបញ្ចប់​ត្រឹមថ្ងៃទី​៨ ខែកក្កដា..

រាជធានីភ្នំពេញ៖ សេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ រស់នៅភូមិសាស្រ្តរាជធានីភ្នំពេញ នឹងបិទបញ្ចប់យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ​ និងស្នាក់នៅ​ប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ សូមអញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១៧ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឲ្យបានទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង