រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៨៣៩នាក់ទៀត, ជាសះស្បើយ៧១៨នាក់ និងស្លាប់១៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨៣៩នាក់ទៀត, ជាសះស្បើយ ៧១៨នាក់ និងស្លាប់ ១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ មានចំនួន ៧៦៣នាក់ និងអ្នកដំណើរពីបរទេស ៧៦នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៤៧,៦៤៩នាក់- អ្នកជាសះស្បើយ ៣២,១៥៧នាក់ និងអ្នកស្លាប់ ៥៤០នាក់៕

អត្ថបទដែលជាប់ទាក់ទង