ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានបង្ហាញវត្តមានជាបណ្តើរៗ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចាប់ផ្តើមបង្ហាញវត្តមានជាបណ្តើរៗហើយ នៅតាមឆ្នេរអូរឈើទាល នាក្រុងព្រះសីហនុ។

អ្នកគ្រប់គ្រងភោជនីយដ្ឋាន ៨៨៨ ឆ្នេរអូរឈើទាល បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ ឃើញមានភ្ញៀវជាតិ បានចូលមកកម្សាន្តជាបណ្តើរហើយ នៅតាមឆ្នេរអូរឈើទាល និងបានមកពិសាអាហារនៅហាង ៨៨៨ ជាបន្តបន្ទាប់។ ក្នុងនោះ ក៏មានភ្ញៀវជនជាតិចិន និងវៀតណាមផងដែរ នៅពេលរាត្រី៕

អត្ថបទដែលជាប់ទាក់ទង