រកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​៧២៣នាក់- ជាសះស្បើយ​៧០៩នាក់ និងស្លាប់ថ្មី ១៩នាក់!

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១នេះ បញ្ជាក់ថា រកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧២៣នាក់- ជាសះស្បើយ ៧០៩នាក់ និងស្លាប់ថ្មី ១៩នាក់។ ក្នុងនោះ ករណី​​ឆ្លងសហគមន៍ ៦២៥នាក់ និងនាំចូលពីបរទេសចំនួន ៩៨នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន  ៤៩,២៥៥នាក់។ អ្នកជាសះស្បើយសរុប ៤៣,៤៧៣នាក់ និងមានអ្នកស្លាប់សរុប ៥៧៥នាក់៕

អត្ថបទដែលជាប់ទាក់ទង