ឧកញ៉ា ទៀ វិចិត្រ នាំយកថវិកា២ម៉ឺនដុល្លារ ផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកថវិកាចំនួន ០២ម៉ឺនដុល្លារអាមេរិក យកទៅផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធាន របស់សង្គម»។

ថវិកាទាំងនេះ សម្រាប់បម្រើដល់សកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

ពិធីនេះរៀបចំឡើង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នាទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះសីហនុ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង