កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី ១១៣០នាក់​ និងស្លាប់​២៧នាក់!

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១១៣០នាក់ទៀត- ជាសះស្បើយ ៦៧០នាក់ និងស្លាប់ ២៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៩៩១នាក់ និងអ្នកដំណើរពីបរទេស ១៣៩នាក់។

ក្រសួងសុខាភិបា បញ្ជាក់ថា​ គិតត្រឹមព្រឹក​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៥០,៣៨៥​នាក់- អ្នកជាសះស្បើយ ៤៤,១៤៣​នាក់ និងអ្នកស្លាប់៦០២នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង