កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៩៩៩នាក់ទៀត​ និងស្លាប់​២៦នាក់!

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៩៩៩នាក់ទៀត- ជាសះស្បើយ ៧១៥នាក់ និងស្លាប់ ២៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៨៦៧នាក់ និងអ្នកដំណើរពីបរទេស ១៣២នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៥១,៣៨៤នាក់- អ្នកជាសះស្បើយ ៤៤,៨៥៨នាក់ និងមានអ្នកស្លាប់ ៦២៨នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង