សម្តេច ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ-១៩ចំនួន​៥លានដូសទៀត នឹងមកដល់កម្ពុជា ចន្លោះពីថ្ងៃទី​៦ ដល់ទី១០ ខែកក្កដានេះ!

រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជា នឹងងទទួលវ៉ាក់សាំងកូវីដ-១៩ ​ជាបន្តបន្ទាប់ទៀត នៅក្នុងខែក្កដា ឆ្នាំ​២០២១នេះ រួមមាន៖
– វ៉ាក់សាំងចំនួន​ ១លានដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី០៦ កក្កដា និង​៤លានដូសទៀត នឹងមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២១។ ហើយថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៥លានដូសនេះ មានវ៉ាក់សាំងប្រភេទ Sinopharm ២លានដូស និង Sinovac ៣លានដូស៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ​

អត្ថបទដែលជាប់ទាក់ទង