ក្រុមហ៊ុន GTVC ចាប់ទទួលកក់សំបុត្រធ្វើដំណើរកម្សាន្តតាមសមុទ្រ ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងជំងឺកូវីដ-១៩..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យជ្រាបថា ក្រុមហ៊ុន G.T.V.C SPEEDBOAT CAMBODIA បានបើកដំណើរការដឹកជញ្ជូនភ្ញៀវ តាមផ្លូវសមុទ្រ សម្រាប់ដំណើរកម្សាន្ត ទៅតាមបណ្តាកោះឡើងវិញហើយ។

លោកឧកញ៉ា ទៀ វិចិត្រ ក៏បានជូនដំណឹងដល់ លោក-លោកស្រី និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តតាមផ្លូវសមុទ្រ ឬទស្សនាតាមបណ្តាកោះផ្សេងៗ នាខេត្តព្រះសីហនុ គឺ ក្រុមហ៊ុន G.T.V.C ចាប់ទទួលកក់សំបុត្រ សម្រាប់ភ្ញៀវកិត្តិយស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់តែប៉ុណ្ណោះ ប្រយោជន៍ដើម្បីធានាសុវត្ថិភាពពីការឆ្លងមេរោគដ៏កាចសាហាវមួយនេះ ជូនភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងបុគ្គលិកកហរុមហ៊ុន ឲ្យមានសុវត្ថិភាព។

ផ្តើមពីបញ្ហានេះ ក្រុមហ៊ុន G.T.V.C  សូមការយោគយល់ពីសំណាក់ ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩រួចរាល់ ស្នើជួយបង្ហាញប័ណ្ណចាក់វ៉ាក់សាំងនៅពេលទិញសំបុត្រទូក ដល់បុគ្គលិកលក់សំបុត្រ..។

ទន្ទឹមគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលគាំទ្រ និងចូលរួមសហការ ការពារ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ កុំឲ្យឆ្លងរាតត្បាតជាបន្តទៀតនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង