កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៩៦៦នាក់ទៀតនិងស្លាប់៣២នាក់!

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៦៦នាក់ទៀត- ជាសះស្បើយ ៦៥០នាក់ និងស្លាប់ ៣២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៧៧៤នាក់ និងអ្នកដំណើរពីបរទេស ១៩២នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៥២,៣៥០នាក់- អ្នកជាសះស្បើយ ៤៥,៥០៨នាក់ និងអ្នកស្លាប់ ៦៦០នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង