អាជីវករផ្សារអូឡាំពិកទាំងអស់ ត្រូវទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃ ចាប់ពីថ្ងៃទី២ខែកក្កដាតទៅ..

រាជធានីភ្នំពេញ៖ អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ អាជីវករផ្សារអូឡាំពិកទាំងអស់ ត្រូវទៅយកសំណាក នៅវិទ្យាល័យទួលស្វាយព្រៃ នៅផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះតទៅ បន្ទាប់ពីរកឃើញអាជីវករលក់ដូរក្នុងផ្សារនេះ បានឆ្លងជំងឺកូវីដ-១៩ ឡើងវិញជាបន្តបន្ទាប់។

គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ មានមនុស្ស ៤៥នាក់ នៅផ្សារអូឡាំពិក បានបញ្ជូនទៅយកសំណាក។ ហើយរកឃើញអាជីវករ, សន្ដិសុខ និងគណៈកម្មការផ្សារអូឡាំពិក ១៨នាក់ មានវិជ្ជមានជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង