កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៩៤៨នាក់ទៀត និងស្លាប់៣៦នាក់!

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៩៤៨នាក់ទៀត- ជាសះស្បើយ ៦១៥នាក់ និងស្លាប់ ៣៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៩០៤នាក់ និងអ្នកដំណើរពីបរទេស ៤៤នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន ៥៣,២៩៨នាក់- អ្នកជាសះស្បើយ ៤៦,១២៣នាក់
និងមានអ្នកស្លាប់ ៦៩៦នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង