ធ្លាយបំពង់បង្ហូរប្រេងនៅសមុទ្រម៉ិកស៊ិក ត្រូវភ្លើងឆេះសន្ធោសន្ធៅ

ប្រទេសម៉ិកស៊ិក៖ យោងតាមការចុះផ្សាយ របស់គេហទំព័រ RT កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា អណ្តាតភ្លើងកំពុងឆេះសន្ធោសន្ធៅ នៅលើលម្ហសមុទ្រ បន្ទាប់ពីមានករណី ធ្លាយបំពង់បង្ហូរប្រេងមួយកន្លែង របស់ក្រុមហ៊ុនប្រេងម៉ិកស៊ិក Pemex។

អគ្គិភ័យខាងលើនេះ សេចក្តីរាយការណ៍ បានបញ្ជាក់ថា ត្រូវសមត្ថកិច្ចជំនាញ គ្រប់គ្រងបានហើយៗ ក៏មិនមានអ្នករងរបួស និងមិនមានផលប៉ះពាល់ដល់ផលិតកម្មប្រេងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង