ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ​៩៣៥នាក់ទៀត​​និងស្លាប់​៣១នាក់!

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៩៣៥នាក់ទៀត- ជាសះស្បើយ  ៦៥៤នាក់ និងស្លាប់ ៣១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៧៨០នាក់ និងអ្នកដំណើរពីបរទេស ១៥៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៥៦,១២២នាក់- អ្នកជាសះស្បើយ ៤៨,០៤០នាក់ និងមានអ្នកស្លាប់ ៧៧៩នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង