​​មនុស្ស២នាក់​រងរបួស និងផ្ទះជិត១០០ខ្នង ត្រូវបំផ្លាញដោយ​ខ្យល់កន្ត្រាក់!

ខេត្តកំពង់ធំ៖ មន្ត្រីមូលដ្ឋាន បានឲ្យដឹងថា យ៉ាងហោចមានមនុស្សពីរនាក់ បានរងរបួស និងផ្ទះជិត១០០ខ្នង បានខូចខាតដោយសារភ្លៀងធ្លាក់មួយមេធំ លាយជាមួយ​ខ្យល់កន្ត្រាក់បោកបក់ខ្លាំង នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​។

​តាមរបាយការណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ មានភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយខ្យល់បោកបក់ខ្លាំង បានគួចដំបូលផ្ទះ របស់ប្រជាពលរដ្ឋប៉ើង ​និងរលំផ្ទះប្រជាពលរដ្ឋជិត ១០០ខ្នង។ គ្រោះថ្នាក់ខាងលើនេះ ស្ថិតនៅភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយមានមនុស្សយ៉ាងហោចចំនួន ២នាក់ បានរងរបួស​៕ ​

អត្ថបទដែលជាប់ទាក់ទង