រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ៩៣៣នាក់​និងស្លាប់​២៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៩៣៣នាក់ទៀត- ជាសះស្បើយ ៧៤៣ នាក់ និងស្លាប់ ២៦នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៧៣៣នាក់ និងអ្នកដំណើរពីបរទេស ២០០នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៩,៩៧៨នាក់- អ្នកជាសះស្បើយ ៥១,៦៦០នាក់ និងអ្នកស្លាប់ ៨៨១នាក់៕

ប្រភព៖ ឯកសារមន្ត្រីសាធារណៈ​

អត្ថបទដែលជាប់ទាក់ទង