បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៩៨១នាក់ទៀត និងស្លាប់២១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៩៨១នាក់ទៀត- ជាសះស្បើយ ៨១៥នាក់ និងស្លាប់ ២១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៧២២នាក់- អ្នកដំណើរពីបរទេស ២៥៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា  មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦០,៩៥៩នាក់- អ្នកជាសះស្បើយ ៥២,៤៧៥នាក់- អ្នកស្លាប់ ៩០២នាក់៕

ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង