ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យចាក់វ៉ាក់សាំងដូសទី២ ជូនពលរដ្ឋនៅស្រុកកំពង់សីលា

ខេត្តព្រះសីហនុ៖ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានចុះពិនិត្យមើលការចាក់វ៉ាក់សាំងដូសទី២ ជូនដល់ប្រជាពលរដ្ឋ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ការចាក់វ៉ាក់នេះ គឺមិនគិតថ្លៃទេ។ ហើយថា ការផ្ដល់វ៉ាក់សាំងទាំងអស់នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ទោះបងប្អូនបានចាក់វ៉ាក់សាំងរួចក្តី ក៏ត្រូវតែអនុវត្តតាមវិធានការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣.ការពារ និង៣.កុំ ឱ្យបានជាប់ជាប្រចាំទាំងអស់គ្នា។

ជាមួយគ្នានោះ លោក ឈិន សេងងួន បានជូនពរប្រជាពលរដ្ឋ ឱ្យមានសុខភាពល្អ និងសុវត្ថិភាពទាំងអស់គ្នា ឲ្យជៀសឱ្យផុតពីជំងឺកូវីដ-១៩៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង