លោក មីន រស្មី ស្នងការរងខេត្តកោះកុង ឧបត្ថម្ភ ថវិកា ២៦០០ដុល្លារ ជូនគណៈកម្មការប្រឆាំងកូវីដ-១៩

ខេត្តកោះកុង៖ លោកឧត្តមសេនីយ៍ មីន រស្មី ស្នងការរងនគរបាលខេត្តកោះកុង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន ២៦០០ដុល្លារអាមេរិក ជូនគណៈកម្មការប្រឆាំងកូវីដ-១៩ ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ការផ្តល់ជំនួយមនុស្សធម៌នេះ ធ្វើឡើងក្រោយកិច្ចប្រជុំ អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាខេត្តកោះកុង។

លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង មានប្រសាសន៍ថា ថវិកាទាំងនោះ បានឧបត្ថម្ភជូនរដ្ឋបាលខេត្តកោះកុង ចំនួន ១០០០ដុល្លារ សម្រាប់ទិញគ្រែចំនួន២០- ឧបត្ថម្ភជូនមន្ទីរពេទ្យខេត្តកោះកុងចំនួន ៥០០ដុល្លារ- ជូនរដ្ឋបាលក្រុងខេមរភូមិន្ទ ចំនួន៥០០ដុល្លារ និងផ្តល់ជូនសង្កាត់ទាំង៣ ក្នុងក្រុងនេះ ដោយ ១សង្កាត់ទទួល បានថវិកា ២០០ដុល្លារ។

លោក មីន រស្មី បន្តថា ជំនួឧបត្ថម្ភទាំងនេះ ជាការរួមជាមួយរដ្ឋបាលខេត្តកោះកុង និងរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។

របាយការណ៍មន្ទីរសុខាភិបាលខេត្តកោះកុង បង្ហាញថា បច្ចុប្បន្ន ខេត្តនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៣.០២០នាក់ (ស្រ្តី១.៩៤៩នាក់)-  ជាសះ ស្បើយ ១.៦៦៦នាក់ និងស្លាប់ ១៧នាក់។

រីឯអ្នកកំពុងព្យាបាលជំងឺតាមមណ្ឌលមានចំនួនសរុប ១.៣៣៧នាក់ ( ស្រ្តី៨៥៩នាក់)៕

អត្ថបទដែលជាប់ទាក់ទង