ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ​៨៣០នាក់ទៀត​និងស្លាប់​២៨នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨៣០នាក់ទៀត- ជាសះស្បើយ ១០១២នាក់ និងស្លាប់ ២៨នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៦១៣នាក់ និង អ្នកដំណើរពីបរទេស ២១៧នាក់។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៦២,៧០០នាក់- អ្នកជាសះស្បើយ ៥៤,៤៨៩នាក់ និងមានអ្នកស្លាប់ ៩៥៣នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង