ថ្ងៃនេះបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៩១៥នាក់ទៀត និងស្លាប់៣៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៩១៥នាក់ទៀត- ជាសះស្បើយ ៨៧៦នាក់ និងស្លាប់ ៣៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៦៥៨នាក់ និងអ្នកដំណើរពីបរទេស ២៥៧នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា
មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៦៣,៦១៥នាក់- អ្នកជាសះស្បើយ ៥៥,៣៦៥នាក់ និង អ្នកស្លាប់ ៩៨៦នាក់៕
ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង