ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ៩៩៦នាក់ទៀត​ និងស្លាប់៣៩នាក់!

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៩៩៦នាក់ទៀត- ជាសះស្បើយ ៨១៣នាក់ និងស្លាប់៣៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៨២៩នាក់ និង អ្នកដំណើរពីបរទេស ១៦៧នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុប ៦៤,៦១១នាក់- អ្នកជាសះស្បើយ ៥៦,១៧៨នាក់ និង អ្នកស្លាប់ ១,០២៥ នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង