អភិបាលខេត្តព្រះសីហនុ ​ព្រមានចាត់វិធានការច្បាប់ ​ចំពោះបុគ្គលទាំងឡាយណា ដែលគេចមិនធ្វើចត្តាឡីស័ក..!

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានព្រមានចាត់វិធានការច្បាប់ ​ទៅលើបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមវិធានការសុខាភិបាល និងគេចចេញពីកន្លែងធ្វើចត្តាឡីស័ក ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោក គួច ចំរើន សង្គត់ធ្ងន់ថា វិធានការខាងលើនេះ បានចាប់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១​តទៅ ចំពោះ​ប្រជាពលរដ្ឋ ឬបុគ្គលរូបណា ដែល​គេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវ​ផាកពិន័យ និងចាត់វិធានការផ្លូវច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង