ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៨៨៩នាក់ទៀត និងស្លាប់២៧នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះថា រកឃើញអ្នកឆ្លងថ្មី ៨៨៩នាក់ទៀត- ជាសះស្បើយ ៨៤៩នាក់ និងស្លាប់ ២៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៦៨២នាក់ និងអ្នកដំណើរពីបរទេស ២០៧នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៥,៥០០នាក់- អ្នកជាសះស្បើយ ៥៧,០២៧នាក់ និងអ្នកស្លាប់= ១,០៥២នាក់៕

ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង