ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៨៣៦នាក់និងស្លាប់២៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បញ្ជាក់ថា រកឃើញអ្នកឆ្លងថ្មី ៨៣៦នាក់ទៀត ជាសះស្បើយ ៩២៨នាក់ និងស្លាប់ ២៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៥៧នាក់ និង អ្នកដំណើរពីបរទេស ២៧៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ចំនួន ៦៦,៣៣៦នាក់- អ្នកជាសះស្បើយ ៥៧,៩៥៥នាក់ និងអ្នកស្លាប់ ១,០៧៦នាក់៕

ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង