ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ​៨៤៥​នាក់ទៀត​និងស្លាប់​៣០នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨៤៥​នាក់ទៀត- ជាសះស្បើយ ៩៧៥នាក់ និងស្លាប់ ៣០នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៣០នាក់ និងអ្នកដំណើរពីបរទេស ៣១៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៦៧,១៨១នាក់- អ្នកជាសះស្បើយ ៥៨,៩៣០នាក់ និងអ្នកស្លាប់ ១,១០៦នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង