ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ​៧៩០នាក់ទៀត​និងស្លាប់​២២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៧៩០នាក់ទៀត- ជាសះស្បើយ ១,០៨៧​នាក់ និងស្លាប់ ២២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៨១នាក់ និងអ្នកដំណើរពីបរទេស ២០៩នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៧,៩៧១​នាក់- អ្នកជាសះស្បើយ ៦០,០១៧នាក់
និងមានអ្នកស្លាប់ ១,១២៨​នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង