អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ដុតបំផ្លាញ​គ្រឿងញៀន​ជាង​១០​តោន​ អបអរ​«​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ២៦​​មិថុនា​»​

រាជធានី​ភ្នំពេញ​៖​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​ប្រារព្ធ​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​ សារធាតុ​គិ​មី​ផ្សំ​ និង​សារធាតុ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ សរុប​មាន​ចំនួន​ជាង​ ១០​តោន​ ដើម្បី​ចូលរួម​អបអរសាទរ​ «​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ថ្ងៃ​ទី​២៦​ ខែមិថុនា​»​។ ពិធីនេះ រៀបចំឡើងនៅព្រឹកថ្ងៃទី​​១៩​ ខែកក្កដា​ ឆ្នាំ​២០២១ ក្នុង​រាជធានី​ភ្នំពេញ​​។​

​ពិធី​នេះ ក៏មានការចូលពីលោក​ ជួន​ សុវណ្ណ​ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និងលោក កៅ​ ខុន​ដា​រ៉ា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​​ ព្រមទាំង​មន្ត្រី​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប។ ជាពិសេសពីធីនេះ ក៏មានមន្ត្រី​តំណាង​ស្ថានទូត​មួយចំនួន ​ប្រចាំ​កម្ពុជា-​ ប្រធាន​ FBI​ សហរដ្ឋអា​មេ​រិ​ក​ប្រចាំ​កម្ពុជា​ និង​តំណាង​ការិយាល័យ​ UNODC​ ប្រចាំ​កម្ពុជា​ បានចូលរួមផងដែរ។​

​ក្នុង​ចំណោម​គ្រឿងញៀន​ជាង​ ១០​តោន​ ដែល​ត្រូវ​បំផ្លាញ​ចោល នៅថ្ងៃចន្ទ ទី​១៩ ខែកក្កដា ឆ្នាំ​២០២១​នេះ​ រួម​មាន​​៖


១ -​គ្រឿងញៀន ​ដែល​ត្រូវ​បំផ្លាញ​ដោយ​វិធី​ដុត​​៖​ សរុប​ចំនួន​ ៤.៣១១,៥១៣.៩៩(៤​ត​ ៣១១​គ​.​ក​ ៥១៣.៩៩​ក​)​​។​

២ -​គ្រឿងញៀន ​ដែល​ត្រូវ​បំផ្លាញ​ដោយ​វិធី​បន្សាប ​នៅ​ពេល​ក្រោយ​៖​ សរុប​ចំនួន​ ៧.៥៥១,៥០៦.៩៩​ (៧​ត​ ៥៥១​គ​.​ក​ ៥០៦.៩៩​ក​)​​៕​ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង