នគរបាល​ព្រហ្មទណ្ឌ​​ខេត្តប៉ៃលិន ​​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ពាក់ព័ន្ធ​ករណី​ប្លន់​

ខេត្ត​ប៉ៃលិន​៖​ កម្លាំង​ព្រហ្មទណ្ ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ បានចុះ​ស៊ើបអង្កេត​​ស្រាវជ្រាវ និងឈានទៅឃាត់ខ្លួន​​ជនសង្ស័យ​ចំនួន​ ០៤​នាក់​ ​​ពាក់ព័ន្ធ​ករណី​កំហែង​យក​(​ប្លន់​)​។​ សមត្ថកិច្ចនគរបាល ស្រុកសាលាក្រៅ បានឲ្យដឹងថា បទល្មើសប្លន់ប្រដាប់អាវុធខាងលើ​នេះ​ បានកើតឡើង​នៅ​​ម៉ោង ​១៨​ និង​៣០​នាទី​ ​​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅចំណុច​ដីចំការ​ជាប់​អូរ​ ស្ថិត​ក្នុងភូមិ​អូរ​ឬ​ស្សី​ក្រោម​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​

​សមត្ថកិច្ច​បន្ត​ថា​ ក្រោយទទួល​បាន​សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ​កម្លាំង​នគរបាល​ជំនាញ ក៏បាន​ចុះ​​​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​​​ប្លន់​ប្រដាប់​អាវុធនេះ ​តាំងពី​យប់​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២១​ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ហើយបានរកឃើញកន្លែង​លាក់ខ្លួន​របស់​ជនស​ង្ស័​យ​ ទើបឈានដល់​​ កម្លាំង​បាន​ធ្វើការ​បែងចែក​ជា ​០២​ក្រុម​ ចុះទៅ​ចំណុច​ចម្ការ​ដំ​ឡូ​ងខាងកើត​សៃ​ឡូ​តា​ឡិ​។ ហើយនៅក្នុងអំឡុងពេលនោះ ក៏ឃើញ​មាន​ម៉ូតូ ​០១​គ្រឿង បាន​បើក​ឆ្លងកាត់ ​ដោយ​មានការ​សង្ស័យ​ក៏​បាន​ហៅ​សាកសួរ​ តែ​ជនសង្ស័យ​មិន​ឈប់​ទេ ហើយបាន​ព្យាយាម​បើក​គេច រួច ​កម្លាំង​ជំនាញ ក៏បាន​ប្រដេញ​តាម​ ទៅដល់​ចំណុច​កើតហេតុ​ ជនសង្ស័យ​ក៏​បាន​ផ្ទុះអាវុធ​មក​លើ​កម្លាំង​សមត្ថកិច្ច​ចំនួន​ ០៥​គ្រាប់​ ហើយកម្លាំងសមត្ថកិច្ច ក៏​បាន​បាញ់តបត​វិញ​ក្នុង​ការ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ ។

​សមត្ថកិច្ច​បន្ត​ទៀតថា​​ ក្រោយមកទៀត ដល់​​​ម៉ោង ​១៣​និង​០០​នាទី​ ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២១​ សមត្ថកិច្ច​ ក៏បាន​បន្ត​ស្រាវជ្រាវ​​​ឈាន​ទៅ​ឃាត់ខ្លួន​សង្ស័យ​ចំនួន​ ០៤​នាក់​​មាន​៖​

-​ ​​ឈ្មោះ​ វ៉ៃ​ អិ​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ភ្នំ​ស្ពង់​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​

-​​ ឈ្មោះ​ ស្រស់​ វណ្ណ​នេ​ត​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទួល​ ឃុំ​សាលា​ក្រៅ​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​

– ​ឈ្មោះ​ បុល​ រ័​ត្ន​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​សួន​អំពៅ​កើត​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​

-​ ​ឈ្មោះ​ យឿ​ន​ ឈួ​ន​ ភេទ​ប្រុស​ អាយុ​ ១៦​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទំនប់​ ឃុំ​ស្ទឹង​ត្រង​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​

ចំពោះ ​វត្ថុ​តាង​ដែលសមត្ថកិច្ចដកហូត​រួម​មាន​៖​ អាវុធ​ខ្លី​កែ​ច្នៃ​ចំនួន​ ០១​ដើម​,​ អាវុធ​វែង​កែ​ច្នៃ​ប្រើ​ខ្យល់​ចំនួន​ ០១​ដើម​ ,​ កាំបិត​ខ្លី​ចំនួន​ ០១​ដើម​ ,​ គ្រាប់កាំភ្លើង ​AK​ ចំនួន​ ០៧​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុ​តាង​ ទៅកាន់តុលាការ ដើម្បី​បន្ត​តាម​នីតិវិធីច្បាប់​៕ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង