ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៨២៥នាក់ទៀត​ និងស្លាប់​២១នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៨២៥នាក់ទៀត- ជាសះស្បើយ ១,០២២​នាក់ និងស្លាប់ ២១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤០៤នាក់ និងអ្នកដំណើរពីបរទេស ៤២១នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៦៨,៧៩៦នាក់- អ្នកជាសះស្បើយ ៦១,០៣៩នាក់ និងមានអ្នកស្លាប់ចំនួន ១,១៤៩នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង