ក្រសួងធនធានទឹក ​រំលឹក​ពលរដ្ឋ ឲ្យប្រុងប្រយ័ត្ន​ពីសុវត្ថិភាព ព្រោះនឹងមានភ្លៀង​ ​ផ្គររន្ទះ​ខ្យល់កន្ត្រាក់ និងរលកសមុទ្រធំៗ

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ និងអ្នកធ្វើដំណើរតាមផ្លូវសមុទ្រ ត្រូវ​បង្កើនការប្រុងប្រយ័ត្នខ្ពស់ អំពីបញ្ហាអាកាសធាតុ ព្រោះ​នឹងមានភ្លៀងធ្លាក់ច្រើនលាយឡំ- ផ្គរ- រន្ទះ- ខ្យល់កន្ត្រាក់បោកបក់ខ្លាំង និងរលកសមុទ្រធំៗ ចន្លោះពីថ្ងៃទី​២១-២៧​ ខែកក្កដា ឆ្នាំ​២០២១​។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង