ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៨១២នាក់ទៀត និងស្លាប់១៩នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បញ្ជាក់ថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៨១២នាក់ទៀត- ជាសះស្បើយ ៧៤០នាក់ និងស្លាប់ ១៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៥៣៣នាក់ និងអ្នកដំណើរពីបរទេស ២៧៩នាក់។

គិតត្រឹមព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុប ៦៩,៦០៨នាក់- អ្នកជាសះស្បើយ ៦១,៧៧៩នាក់- អ្នកស្លាប់ ១,១៦៨នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង