សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន​

រាជធានី​ភ្នំពេញ​៖​ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ក្នុងរបាយការណ៍ថា បានឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ១៤​នាក់​ (​ស្រី​២​នាក់​)​ ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ០៩​ករណី ​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា ឆ្នាំ២០២១​។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ១៤​នាក់​ រួម​មាន​៖​

– ​ជួញដូរ​ ០៧​ករណី​ ឃាត់​ ១២​នាក់​

– ​ប្រើប្រាស់​ ២​ករណី​ ឃាត់ខ្លួន​ ០២​នាក់​

​វត្ថុ​តាង​ដែល​សមត្ថកិច្ច ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២១​ ខែកក្កដា​ រួម​មាន​ ៖​

– ​មេ​តំ​ហ្វេ​តា​មីន​(Ice)=​ ៤០,៨៣​ក្រាម​ និង​១៥​កញ្ចប់​តូច​

​- លទ្ធផល​ខាងលើ​ ១១​អង្គភាព​ បាន​ចូលរួម​បង្ក្រាប រួមមាន​៖
​នគរបាល​ ចំនួន ១០​អង្គភាព​

១​-​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ស្រី​ ២​នាក់​ ចាប់​យក ​Ice​ ១០,២១​ក្រាម​។

២​- បាត់ដំបង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​

៣​-​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២៩,៩៨​ក្រាម​។​

៤​- កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៥៥​ក្រាម​។​

៥​-​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៦​កញ្ចប់​តូច​។​

៦​-​ ក្រចេះ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៨​កញ្ចប់​តូច​។​

៧​- សៀមរាប​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​

៨​-​ តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

៩​-​ ប៉ៃលិន​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​

១០​- ត្បូងឃ្មុំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក ​Ice​ ០,០៩​ក្រាម​។​

​កងរាជអាវុធហត្ថ​៖​ ១​អង្គភាព​

១​- កំពង់ឆ្នាំង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ខ្លួនជនល្មើស ១​នាក់​៕

អត្ថបទដែលជាប់ទាក់ទង