នគរបាលស្រុកថ្មពួក ឃាត់ខ្លួនមុខសញ្ញាជួញដូរ គ្រឿងញៀន យ៉ាងសកម្មម្នាក់ នៅឃុំបន្ទាយឆ្មារ

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលស្រុកថ្មពួក បានឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មម្នាក់ នៅភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

សមត្ថកិច្ចនគរបាល បញ្ជាក់ថា ជនសង្ស័យជួញដូរគ្រឿងញៀន ខាងលើ ឈ្មោះ រឿន លាភហេង ហើយបានទិញថ្នាំញៀនទាំងនេះពី ឈ្មោះ យ៉ា ក្នុងតម្លៃ ១០ម៉ឺនរៀល ដើម្បីយកមកចែកចាយបន្ត នៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ចំនួន០៣លើរួចមកហើយ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងថ្នាំញៀនចំនួន ១៩ថង់តូច និងទូរស័ព្ទដៃចំនួន ០២គ្រឿង ត្រូវកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ស្រុកថ្មពួក បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង