ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ៨២៥នាក់ទៀត​និងស្លាប់​៣៤នាក់​!

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២១នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨២៥នាក់ទៀត- ជាសះស្បើយ ៨៩៧​នាក់ និងស្លាប់ ៣៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៩០​នាក់ និងអ្នកដំណើរពីបរទេស ៣៣៥​នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៧១,២៤៤​នាក់- អ្នកជាសះស្បើយ ៦៣,៤៧៤​នាក់ និងមានអ្នកស្លាប់ ១,២២២​នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង