នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជន​ជាតិចិន​៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតចិនដូចគ្នា

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នាដាក់ចូលក្នុងរថយន្ត។

លោកឧត្តមសេនីយ៍ទោបានបន្តថា ជនសង្ស័យទាំង០៤នាក់ មានឈ្មោះ LAI XING YONG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឈ្មោះ JIA YONG SHENG ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាដក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឈ្មោះ HUANG YOU TAO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ និងឈ្មោះ ZHANG KE WEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដោយឡែក ជនរងគ្រោះមានឈ្មោះ ZHANG TAO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ បើកកន្លែងផលិតទឹកបរិសុទ្ធ ស្នាក់នៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦និង៤០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានព័ត៍មានថា មានជនជាតិចិនមួយក្រុម បានចាប់ជនជាតិចិនម្នាក់ ភេទប្រុស ចូលរថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381 នៅចំណុចលើផ្លូវក្បែរកាស៊ីណូ ប៉ាវទូ ស្ថិតនៅ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ រួចជិះឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន។ បន្ទាប់ពីទទួលបានព័ត៍មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការគ្នា ដេញតាមចាប់ជនសង្សយ័រហូតដល់ចំណុចផ្លូវបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ទើបឃាត់ខ្លួនបានជនសង្ស័យ។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងមាន៖ រថយន្ត០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-9381 ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង