លោក ជា សុផារ៉ា ដឹកនាំមន្ត្រីចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអមដំណើរ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ។

នាឱកាសនោះ គណ:ប្រតិភូអន្តរក្រសួង ក៏បានអញ្ជើញទៅពិនិត្យរង្វង់មូលព្រះបដិមា ឧមាមហេស្វរ ស្ថិតនៅរង្វង់មូលរាម និងរង្វង់ព្រះថោងនាងនាគ នៅក្នុងស្រុកព្រៃនប់ រួចបន្តពិនិត្យគម្រោងសាងសង់ស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតនៅចុងពយ៣៩ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ អាងប្រព្រឹត្តិកម្មទី២ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងចុះពិនិត្យការដាំកោងកាងតាមបណ្តោយវិថីតេជោសែនផងដែរ។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគគិន ក្រោយពេលបិទបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលខាងមុខ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង