ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ​៨៦០នាក់ទៀត​និងស្លាប់​៣២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃសៅរ៍ ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨៦០នាក់ទៀត- ជាសះស្បើយ ១,០៧៤នាក់ និងស្លាប់ ៣២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤៦៥នាក់ និងអ្នកដំណើរពីបរទេស ៣៩៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧២,១០៤នាក់- អ្នកជាសះស្បើយ ៦៤,៥៤៨នាក់ និងមានអ្នកស្លាប់ចំនួន ១,២៥៤​នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង