ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី​ ៨១៩នាក់និងស្លាប់​២៩នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៨១៩នាក់ទៀត- ជាសះស្បើយ ៧១៦នាក់ និងស្លាប់ ២៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ មានចំនួន ៣៩៦នាក់ និងអ្នកដំណើរពីបរទេស ៤២៣នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្ន្កឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧២,៩២៣នាក់- អ្នកជាសះស្បើយ ៦៥,២៦៤នាក់ និងអ្នកស្លាប់ ១,២៨៣នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ​

អត្ថបទដែលជាប់ទាក់ទង