សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់នាវាមួយគ្រឿង រួមជាមួយជនជាតិចិន​៣៦នាក់ និងខ្មែរ​២នាក់ លួចឆ្លងដែន​ចូល​កម្ពុជាខុសច្បាប់

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលប្រចាំអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានឲ្យដឹងព័ត៌មានបឋមថា កាលពីវេលាម៉ោង ១៨ និង២០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មាននាវាមួយគ្រឿង បានឆ្លងដែនចូល ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅចំណុចយាមការ ១០.៣៥. ១០៣.២២.៥០០។

បច្ចុប្បន្ននាវាមួយគ្រឿងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម សហការជាមួយសមត្ថកិច្ចនគរបាល នៃអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បាន​ឃាត់ទាំងនាវា និងអ្នកពាក់ព័ន្ធទាំងអស់​នៅ​លើនាវានោះ នាំយក​ទៅសាកសួរ និង​​បញ្ជូនមកកាន់​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម បានឲ្យដឹងថា នៅលើនាវានោះ​មានមនុស្សចំនួន ៣៨​នាក់។ ក្នុងនោះមានជនជាតិចិនចំនួន ៣៦នាក់ ជនជាតិខ្មែរចំនួន ០២នាក់ (ស្រី១នាក់)៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង