ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ​៧៧៨នាក់​​និងស្លាប់ ២២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៧៧៨នាក់ទៀត- ជាសះស្បើយ ៦៨៦នាក់ និងស្លាប់ ២២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣០៣នាក់ និងអ្នកដំណើរពីបរទេស ៤៧៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១​ ប្រទេសកម្ពុជា មានអ្នកឆ្លងសរុប ៧៣,៧០១នាក់- អ្នកជាសះស្បើយ ៦៥,៩៥០នាក់ និងអ្នកស្លាប់ ១,៣០៥​នាក់​៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ​

អត្ថបទដែលជាប់ទាក់ទង