ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៦៨៥នាក់ និងស្លាប់១៩នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចកហតីប្រកាសព័ត៌មាន នៅថ្ងៃទី២៧ ខែក្កដា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៨៥នាក់ទៀត- ជាសះស្បើយ  ៧៧៥នាក់ និងស្លាប់ ១៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤២៣នាក់ និង អ្នកដំណើរពីបរទេស ២៦២នាក់។

ក្រសួងសុខាភិបាល ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៧៤,៣៨៦នាក់- អ្នកជាសះស្បើយ ៦៦,៧២៥នាក់ និងអ្នកស្លាប់ចំនួន ១,៣២៤នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង