សម្តេច ហ៊ុន សែន ​បិទខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ​១៤ថ្ងៃ ក្រោយរកឃើញមាន​អ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី Delta

រាជធានីភ្នំពេញ​៖ រាជរដ្ឋាភិបាលកម្ពុជា ​បានចេញសេចក្តីសម្រេចបន្ទាន់មួយ នៅយប់ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ​២០២១ ដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ។ សេចក្តីសម្រេច​នេះ បានធ្វើឡើងបន្ទាប់ពីមាន មន្ត្រីសុខាភិបាល បានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួននៅជាប់ព្រំដែនកម្ពុជា-ថៃ រួមមាន៖ ​ខេត្តកោះកុង- ខេត្តពោធិ៍សាត់- ខេត្តបាត់ដំបង- ខេត្តប៉ៃលិន- ខេត្តបន្ទាយមានជ័យ- ខេត្តឧត្តរមានជ័យ- ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង