​ផ្អាក​ការធ្វើចរាចរណ៍ និងរាល់សកម្មភាព​ការងារ ឬ​អាជីវកម្មនានាក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង​៩យប់ដល់ម៉ោង​៣​ភ្លឺ

រាជធានីភ្នំពេញ៖ ​អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បាន​ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ ចាប់​គិតពីម៉ោង ១១ និង៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

​សេចក្តីសម្រេចដដែលនេះ អភិបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង ៩យប់ដល់ម៉ោង ៣ទៀបភ្លឺ៕

អត្ថបទដែលជាប់ទាក់ទង