រដ្ឋបាលខេត្តព្រះសីហនុ ​​ផ្អាកការធ្វើដំណើរ​​ពីម៉ោង​ ៩យប់​ដល់ម៉ោង​៣ជិតភ្លឺ រយៈពេល១៤​ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ១១ និង៥៩នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងធានាឱ្យ «យុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩» ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។

សេចក្តីសម្រេច​ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ​ចុះហត្ថលេខាដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​បញ្ជាក់ថា ក្នុងអំឡុងពេល នៃការអនុវត្ត នូវវិធានការរដ្ឋបាលនេះ ការដាក់ចេញ នូវបម្រាមគោចរដោយផ្អាកជាបណ្តោះអាសន្ន រាល់ការធ្វើចរាចរណ៍ និងសកម្មភាព ការ​ងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង ០៩យប់ ដល់ម៉ោង ០៣ទៀបភ្លឺ សម្រាប់ ភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។ ប៉ុន្តែក៏មានលើកលែង ចំពោះការធ្វើដំណើរ និងការធ្វើសកម្មភាព​ចាំបាច់មួយចំនួនផងដែរ។

ខាងក្រោមនេះ ជាសេចក្តីសម្រេច របស់រដ្ឋបាលខេត្តព្រះសីហនុ៖

អត្ថបទដែលជាប់ទាក់ទង