ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ​៦៦៨នាក់​​និងស្លាប់​២៥នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៦៨នាក់ទៀត- ជាសះស្បើយ ៨១២នាក់ និងស្លាប់ ២៥នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤២៨នាក់ និងអ្នកដំណើរពីបរទេស ២៤០នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៧៦,៥៨៥នាក់- អ្នកជាសះស្បើយ ៦៩,១៩៨នាក់ និងមានអ្នកស្លាប់ ១,៣៧៥នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង