ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៦៥៨នាក់ និងស្លាប់២២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៦៥៨នាក់ទៀត- ជាសះស្បើយ ៧៩៨នាក់ និងស្លាប់ ២២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤១០នាក់។ អ្នកដំណើរពីបរទេស ២៤៨នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៧៧,២៤៣នាក់- អ្នកជាសះស្បើយ ៦៩,៩៩៦នាក់ និង មានអ្នកស្លាប់ ១,៣៩៧នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

អត្ថបទដែលជាប់ទាក់ទង