យុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារនិងយុវវ័យ បានដំណើរហើយនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ បានដំណើរការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

យុទ្ធនាការចាក់វ៉ាក់សាំងនេះ មាតាបិតា និងអ្នកអាណាព្យាបាលកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អាចនាំកូនចៅមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ នៅតាមមណ្ឌលចាក់វ៉ាក់សាំងទាំង០៩ទីតាំង នៅទូទាំងខេត្តព្រះសីហនុ។

ជាមួយគ្នានោះ មាតាបិតា អាណាព្យាបាល និងយុវវ័យទាំងឡាយ បានបង្ហាញភាពកក់ក្តៅ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជន ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។

ទន្ទឹមនិងនោះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្តឱ្យបានខ្ចប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងគោលការណ៍ “៣.ការពារ ៣.កុំ” របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង