ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៦៧១នាក់និងស្លាប់២៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៦៧១នាក់ទៀត- ជាសះស្បើយ ៧៥៨នាក់ និងស្លាប់ ២៣នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៤០៦នាក់ និងអ្នកដំណើរពីបរទេស ២៦៥នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧៧,៩១៤នាក់- អ្នកជាសះស្បើយ ៧០,៧៥៤នាក់ និងមានអ្នកស្លាប់ ១,៤២០នាក់៕ ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

 

អត្ថបទដែលជាប់ទាក់ទង